នាថ្ងៃទី03 ខែកក្កដា ឆ្នាំ2020 CPBank បានប្រារព្ធពិធីអបអរសាទរ និងប្រសិទ្ធនាមជូនដល់ CPBank សាខាខេត្តព្រះសីហនុ ជាសាខាឆ្នើមផ្អែកលើ “ការគ្រប់គ្រងគុណភាពឥណទានបានល្អបំផុតក្នុងកំឡុងពេលរោគរាតត្បាតសកលនៃជំងឺ COVID-19” ប្រចាំខែមិថុនា ឆ្នាំ2020។ គណៈគ្រប់គ្រងនៃ CPBank សូមសម្តែងការកោតសរសើរដល់ លោកនាយក សាន ផល្លា នាយកសាខាខេត្តព្រះសីហនុ លើកិច្ចដឹកនាំបានយ៉ាងល្អក្នុងការសម្រេចបាននូវសមិទ្ធិផលគួរជាទីគាប់ប្រសើរមួយនេះ និងសូមថ្លែងអំណរគុណដល់បុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់នៃសាខាដែលបានខិតខំប្រឹងប្រែងបំពេញនូវការងារប្រកបដោយការប្តេជ្ញាចិត្ត និងការយកចិត្តទុកដាក់ខ្ពស់។
ក្នុងឱកាសនេះផងដែរ គណៈគ្រប់គ្រងនៃ CPBank បានសម្រេចប្រគល់ជាវិញ្ញាបនបត្រសាខាឆ្នើម “The Best Managing Loan Quality” ជូនដល់សាខាខេត្តព្រះសីហនុដើម្បីជាការទទួលស្គាល់ និងបញ្ជាក់ថាសាខាពិតជាសម្រេចបាននូវសមិទ្ធិផលការងារមួយនេះពិតប្រាកដមែន និងសូមប្រគល់ជារង្វាន់លើកទឹកចិត្តចំនួន 2,000,000រៀល ជូនដល់សាខាដើម្បីប្រារព្ធពិធីជប់លៀងអបអរសាទរ និងថ្លែងអំណរគុណដល់លោកនាយក និងបុគ្គលិកសាខាទាំងអស់ផងដែរ។
សូមអរគុណសម្រាប់គ្រប់យ៉ាងដែលអ្នកបានធ្វើ! អរគុណអ្នកទាំងអស់គ្នា!