ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (CPBank) ជាធនាគារពាណិជ្ជឈានមុខគេដែលកំពុងប្រតិបត្តិការបម្រើសេវាហិរញ្ញវត្ថុជូនអតិថិជនជាង ១០ម៉ឺននាក់ជាមួយនឹងបណ្តាញសាខាជាច្រើនទូទាំងប្រទេស។ ដោយបន្តផែនការពង្រីកបណ្តាញសាខារបស់ខ្លួន ដើម្បីនាំយកនូវសេវាហិរញ្ញវត្ថុល្អបំផុតប្រកបដោយភាពច្នៃប្រឌិតទៅគ្រប់តំបន់ទូទាំងប្រទេស និងផ្អែកលើគោលដៅយុទ្ធសាស្ត្រ គណនីធនាគារមួយជួយគ្រួសារអ្នក “One Family, One Account” ដែលផ្តល់ជូនអតិថិជនដោយឥតគិតថ្លៃនូវប័ណ្ណ ATM សេវាធនាគារក្នុងទូរសព្ទដៃ (Mobile App) សៀវភៅធនាគារ និងការប្រើប្រាស់មុខងារសំខាន់ជាច្រើន ដើម្បីជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋឱ្យមានស្ថេរភាពក្នុងការប្រើប្រាស់ និងគ្រប់គ្រងហិរញ្ញវត្ថុតាមរយៈគណនីបញ្ញើសន្សំ និងសេវាធនាគារ Digital ដើម្បីជួយសម្រួលដល់ការទូទាត់ប្រចាំថ្ងៃ។
នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ CPBank បានសម្ពោធជាផ្លូវការសាខាទី ៥៤ ដែលមានទីតាំងស្ថិតនៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។ ក្នុងឱកាសពិធីសម្ពោធនេះផងដែរ យើងខ្ញុំសូមគោរពអញ្ជើញអតិថិជន និងសាធារណជនទាំងអស់មកទទួលយកនូវសេវាហិរញ្ញវត្ថុដ៏ច្រើនសម្បូរបែបរួមមាន គណនីបញ្ញើសន្សំ គណនីចរន្ត គណនីបញ្ញើសន្សំមានកាលកំណត់ គណនីសន្សំដើម្បីអនាគតជាដើម និងសេវាឥណទានជាច្រើនផ្សេងទៀតរួមមាន ឥណទានអាជីវកម្ម ឥណទានគេហដ្ឋាន ឥណទានរថយន្ត ឥណទានកសិកម្ម និងឥណទានគ្មានទ្រព្យធានាជាដើម។ ជាពិសេស ការផ្តល់ជូនអតិថិជនដោយឥតគិតថ្លៃក្នុងការប្រើប្រាស់សេវាធនាគារតាម Digital ដែលមានមុខងារពិសេសៗរួមមាន ផ្ទេរប្រាក់ ទូទាត់តាមរយៈ QRScan បញ្ជូលលុយក្នុងទូរស័ព្ទដៃ ដកប្រាក់ដោយមិនចាំបាច់ប្រើប័ណ្ណ ATM ទូទាត់ទំនិញតាមអនឡាញ ទូទាត់វិក្កយបត្រផ្សេងៗ -ល-។ ធនាគារក៏ជាសមាជិកនៃប្រព័ន្ធ CSS ប្រព័ន្ធ Bakong និង Visa ដែលជាប្រព័ន្ធធនាគារមួយសម្រាប់ជួយសម្រួលអតិថិជនក្នុងការប្រើប្រាស់សេវាធនាគារដូចជា ការដកប្រាក់ ការផ្ទេរប្រាក់ ការបញ្ចូលទឹកប្រាក់ក្នុងការបូបលុយអេឡិចត្រូនិច និងការទូទាត់តាមអនឡាញជាដើម។
ទីតាំងសាខា៖ https://goo.gl/maps/qhm96XDYSChUUFUR9
លេខទូរសព្ទទំនាក់ទំនងសាខា៖ 015 600 043
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់ 023 260 888 ឬចុច Like គេហទំព័រហ្វេសប៊ុក CPBank ដើម្បីទទួលបានព័ត៌មានរហ័ស។
Website: www.cambodiapostbank.com
Telegram: https://t.me/s/cpbankplc
YouTube: https://bit.ly/2N0RnFf
Linked in: https://bit.ly/2qa9lfC