CPBank ជាធនាគារពាណិជ្ជធំមួយដែលមានសន្ទុះខ្លាំងក្នុងការពង្រីកបណ្តាញប្រតិបត្តិការរបស់ខ្លួនគួរឱ្យកត់សម្គាល់។ បើគិតត្រឹមខែសីហា ឆ្នាំ២០២០នេះ CPBank បានពង្រីកបណ្តាញប្រតិបត្តិការសាខារបស់ខ្លួនរហូតដល់ ៥៥ សាខាទូទាំងប្រទេស និងបានបម្រើសេវាអតិថិជនជាង ១០ម៉ឺននាក់ទូទាំងប្រទេស។ សមិទ្ធិផលដ៏ឥតខ្ចោះនេះ គឺសបញ្ជាក់ឱ្យឃើញនូវសក្តានុពលនៃ CPBank លើការផ្តល់ជូនសេវាហិរញ្ញវត្ថុជូនអតិថិជនប្រកបដោយការយកចិត្តទុកដាក់ និងច្នៃប្រឌិត។
នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ CPBank ក៏បានសម្ពោធជាផ្លូវការនូវសាខាថ្មីជាសាខាទី ៥៥ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ពិធីសម្ពោធសាខាថ្មីនេះ ទទួលបានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ នៃ CPBank និងលោក Malay Kumer Paul អនុប្រធាននាយកប្រតិបត្តិ នៃ CPBank និងមានការចូលរួមពីគណៈគ្រប់គ្រង នាយក នាយិកាសាខាជាច្រើនរូប ដើម្បីផ្តល់កិត្តិយសបើកសម្ពោធនូវសាខាថ្មីនេះផងដែរ។
សាខាឬស្សីកែវ២ ត្រូវបានសម្ពោធជាមួយនឹងអគារស្តង់ដាធំទូលាយ ដែលបំពាក់ដោយសម្ភារទំនើបៗ ប្រព័ន្ធសុវត្ថិភាពខ្ពស់ និងបុគ្គលិកប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៍សម្រាប់បម្រើសេវាជូនអតិថិជន។ ជាពិសេស CPBank សាខាឬស្សីកែវ២ នឹងរង់ចាំបម្រើសេវាដ៏ច្រើនសម្បូរបែបជូនអតិថិជនរួមមាន សេវាឥណទាន សេវាបញ្ញើសន្សំ សេវាធនាគារតាមទូរស័ព្ទដៃ ប័ណ្ណឥណពន្ធ និងឥណទានវីសា សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស ម៉ាស៊ីនអេធីអឹមដកប្រាក់ ដាក់ប្រាក់ ២៤/៧ និងសេវាផ្សេងៗទៀតជាច្រើន។
ទីតាំងសាខា៖ https://maps.app.goo.gl/VpW8eiHSmvudoAYo6
លេខទូរសព្ទទំនាក់ទំនងសាខា៖ 070 600 054
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់ 023 260 888 ឬចុច Like គេហទំព័រហ្វេសប៊ុក CPBank ដើម្បីទទួលបានព័ត៌មានរហ័ស។
Website: www.cambodiapostbank.com
Telegram: https://t.me/s/cpbankplc
YouTube: https://bit.ly/2N0RnFf
Linked in: https://bit.ly/2qa9lfC