នៅថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២ ធនាគារ ប្រៃសណីយ៍កម្ពុជា ក្រោមការដឹកនាំរបស់លោកនាយកសាខា របស់ធនាគារ ប្រៃសណីយ៍កម្ពុជា សាខាជ្រោយចង្វារ បាននាំយកនូវបង់អង្គុយចំនួន 15បង់ ឧបត្ថម្ភដល់គម្រោងផ្សាររាត្រី និងសួនកម្សាន្តជ្រោយចង្វារ ដើម្បីដាក់បម្រើជាប្រយោជន៍រួម។
យើងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងក្នុងការចូលរួមចំណែកលើកកម្ពស់វិស័យសណ្តាប់ធ្នាប់សាធារណៈ និងការជួយសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា។




