នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ CPBank សាខាស្រុករតនមណ្ឌល ក្រោមការដឹកនាំរបស់លោកនាយកសាខា និងមានការចូលរួមពីមន្ត្រីសាខាគ្រប់រូបបានធ្វើការឧបត្ថម្ភបង់អង្គុយជូនដល់សាលាស្រុករតនមណ្ឌល ដើម្បីដាក់បម្រើជាប្រយោជន៍រួមដល់ប្រជាពលរដ្ឋតាមទីសាធារណៈដែលស្ថិតនៅក្នុងភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
ការឧបត្ថម្ភបង់អង្គុយនេះ គឺដើម្បីចូលរួមចំណែកក្នុងកិច្ចការសង្គម និងការអភិវឌ្ឍន៍ក្នុងសហគមន៍។ ជាក់ស្តែង CPBank តែងតែបានប្រើប្រាស់ប្រាក់ចំណេញមួយចំណែករបស់ខ្លួនសម្រាប់ការបរិច្ចាក និងការឧបត្ថម្ភជាជំនួយសប្បុរសធម៍ផ្សេងៗ ជាទឹកប្រាក់ បង់អង្គុយ សម្ភារៈសិក្សា បរិក្ខាពេទ្យ និងសម្ភារៈប្រើប្រាស់ជាច្រើនផ្សេងទៀតដល់មន្ទីរពេទ្យ សាលារៀន សាលាឃុំ/ស្រុក/សង្កាត់/ក្រុង កិច្ចការសង្គម និងមនុស្សធម៍ផ្សេងៗជាច្រើនក្នុងប្រទេសកម្ពុជា ដើម្បីជាការចូលរួមចំណែកក្នុងការលើកស្ទួយសុខុមាលភាពសង្គម និងការជួយសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។
CPBank ពិតជាមានសេចក្តីសោមនស្សរីករាយជាខ្លាំងក្នុងការជួយលើកកម្ពស់វិស័យសណ្តាប់ធ្នាប់សាធារណៈនៅក្នុងប្រទេសកម្ពុជាយើង ដោយការប្រគល់បង់អង្គុយនេះ គឺឆ្លុះបញ្ចាំងពីទំនួលខុសត្រូវរបស់ធនាគារចំពោះសង្គម និងប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការសម្រេចគោលដៅក្នុងការជួយ និងអភិវឌ្ឍន៍សង្គមជាតិ។