នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ លោកតូច ចៅចេក ប្រធាននាយកប្រតិបត្តិធនាគារ ប្រៃសណីយ៍កម្ពុជា និងមន្ត្រីសាខាជាច្រើនរូបបានធ្វើដំណើរឆ្ពោះទៅកាន់ស្រុកសំឡូត ខេត្តបាត់ដំបងដើម្បីធ្វើការប្រគល់ជូនបង់អង្គុយដើម្បីជាការឧបត្ថម្ភទៅដល់ សាលាស្រុកសំឡូតក្នុងការដាក់បម្រើជាប្រយោជន៍ដល់ប្រជាពលរដ្ឋតាមទីសាធារណៈនៅតាមបណ្តាឃុំ ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង។
គោលបំណងនៃការឧបត្ថម្ភបង់អង្គុយនេះ គឺដើម្បីចូលរួមចំណែកក្នុងកិច្ចការសង្គម និងការអភិវឌ្ឍក្នុងសហគមន៍។ ជាក់ស្តែងធនាគារ ប្រៃសណីយ៍កម្ពុជា តែងតែបានប្រើប្រាស់ប្រាក់ចំណេញមួយចំណែករបស់ខ្លួន សម្រាប់បរិច្ចាកជាទឹកប្រាក់ បង់អង្គុយ សម្ភារៈសិក្សា បរិក្ខាពេទ្យ និងសម្ភារៈប្រើប្រាស់ជាច្រើនផ្សេងដល់មន្ទីរពេទ្យ សាលារៀន កិច្ចការសង្គម និងមនុស្សធម៍ផ្សេងៗជាច្រើនក្នុងប្រទេសកម្ពុជា ដើម្បីជាការចូលរួមចំណែកក្នុងការលើកស្ទួយសុខុមាលភាពសង្គម និងជួយសម្រួលដល់ភាពងាយស្រួលរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។
ធនាគារ ប្រៃសណីយ៍កម្ពុជា មានសេចក្តីរីករាយក្នុងការជួយលើកកម្ពស់វិស័យសណ្តាប់ធ្នាប់សាធារណៈនៅក្នុងប្រទេសកម្ពុជាយើង ដោយពិធីប្រគល់បង់អង្គុយនេះ គឺបានឆ្លុះបញ្ចាំងពីទំនួលខុសត្រូវរបស់ធនាគារចំពោះសង្គម និងប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការសម្រេចគោលដៅក្នុងការជួយ និងអភិវឌ្ឍន៍សង្គមជាតិ។