បាត់ដំបង៖ នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ ធនាគារ ប្រៃសណីយ៍កម្ពុជា បាននាំយកនូវថវិកាចំនួន ៥.៨៧០,៨០ ដុល្លារអាមេរិក ឧបត្ថម្ភជូនដល់អនុវិទ្យាល័យនិគម ស្ថិតនៅភូមិនិគមក្រៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង សម្រាប់កសាងផ្លូវបេតុងមួយខ្សែ ដែលមានប្រវែង ៩៩ម៉ែត្រ និងបំពាក់អំពូលភ្លើងសូឡាតាមដងផ្លូវ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូ។
ក្រៅពីនេះ ធនាគារក៏បាននាំយកវត្ថុអនុស្សាវរីយ៍ចែកជូនលោកគ្រូអ្នកគ្រូ ដោយម្នាក់ទទួលបានថង់បរិស្ថានមួយ ឆត្រមួយ និងអាវយឺតមួយផងដែរ ។
គួរបញ្ជាក់ផងដែរថា នេះជាលើកទី២ហើយ ដែលធនាគារបានជួយសាលាបឋម និងអនុវិទ្យាល័យនិគម។ ក្នុងឆ្នាំ២០២២ ធនាគារក៏បានឧបត្ថម្ភថវិកា ២០លានរៀលសម្រាប់កសាងផ្លូវបេតុងប្រវែង៨០ម៉ែត្រ និងបំពាក់បង្គោលអំពូលភ្លើងសូឡាតាមដងផ្លូវចំនួន១៦ដើម ផងដែរ។