ធនាគារ CPBank មានកិត្តិយសដែលបានចូលរួមឧបត្ថម្ភកម្មវិធីបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា Cambodia FinTech Day 2019 ដោយរៀបចំដោយធនាគារជាតិនៃកម្ពុជា។
ធនាគារ CPBank គឺជាធនាគារពាណិជ្ជដែលជាដៃគូយុទ្ធសាស្ត្ររវាងកាណាឌីយ៉ាអ៊ីនវេសមិនហូលឌីង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងហ្វូឡឹតុនហ្វាយណាន់ស៊ល្យហូលឌីង។ ធនាគារបានក្លាយជាធនាគារផ្តល់សេវាកម្មហិរញ្ញវត្ថុឈានមុខគេមួយ ជូនអតិថិជនគ្រប់កម្រិតដើម្បីលើកកម្ពស់ជីវភាព និងជួយបំពេញបំណង រីកចម្រើនរបស់ប្រជាពលរដ្ឋកម្ពុជា ហើយបង្កើតតម្លៃជានិរន្តដល់ភាគទុនិក បុគ្គលិក និងសង្គមផងដែរ។
មកទល់នឹងពេលនេះ ធនាគារ CPBank មានស្នាក់ការកណ្តាលចំនួន ១ កន្លែង និង ៥០ សាខាខេត្ត/ក្រុង និងស្រុកដែលជាតំបន់សក្តានុពល ដែលមានបុគ្គលិកចំនួនជាង ១,៦០០ នាក់វ័យក្មេង ស្វាហាប់ ចេះច្នៃប្រឌិត មានការប្តេជ្ញាខ្ពស់ ស្មោះស្ម័គ្រ ចេះយកចិត្តទុកដាក់ បានចូលរួមក្នុងការជម្រុញឲ្យអាជីវកម្មរបស់ធនាគារឲ្យកាន់តែមានស្ថេរភាព និងរីកចម្រើនជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដោយផ្តល់នូវភាពសម្បូរបែប ផលិតផលហិរញ្ញវត្ថុ និងសេវាកម្មដល់អតិថិជន និងរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកម្ពុជា។
ធនាគារបង្កើតឲ្យមានប្រព័ន្ឌវាយតម្លៃឥណទាន (Loan Origination System) ការបើកគណនីតាមរយៈអនឡាញ ការដាក់ឲ្យប្រើប្រាស់ប័ណ្ណឥណពន្ធវីសា និងបង្កើនមុខងារជាច្រើនក្នុងសេវាធនាគារចល័តរបស់ខ្លួន ដែលស្របតាមទីផ្សារដែលកំពុងជឿនលឿនផ្នែកប្រព័ន្ធទំនើបកម្ម។
ស្របតាមគោលដៅអភិវឌ្ឍន៍ផ្នែក FinTech ធនាគារ CPBank បានសហការជាមួយដៃគូជាច្រើនដូចជា តារាផេ និងវីង ស្របពេលដែលកំពុងក្លាយខ្លួនជាធនាគារឈានមុខគេមួយនៅក្នុងប្រទេសដើម្បីចូលរួមជាមួយគម្រោង បាគង ដែលរៀបចំដោយធនាគារជាតិនៃកម្ពុជាសម្រាប់ផ្តល់សេវាកម្មផ្ទេរប្រាក់ដល់អតិថិជន។