ធនាគារ ប្រៃសណីយ៍កម្ពុជា ចូលរួមដាំដើមឈើ និងជួសជុលកែលម្អអគារសិក្សា

ធនាគារ ប្រៃសណីយ៍កម្ពុជា ចូលរួម​ដាំដើមឈើ និង​ជួសជុល​កែលម្អអគារសិក្សាសាលាបឋមសិក្សាសត្ថារាម ជាមួយ​សមាគម​ធនាគារ​នៅ​កម្ពុជា ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ សិ្ថតនៅ ភូមិតារុង ឃុំភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ។

ការចូលរួមនេះ ធ្វើឡើងក្នុង​គោលបំណង​ រូមចំណែក​ជួយ​សាលា​ដែល​ខ្វះខាត​ឱ្យមាន​​អគារសិក្សា​ស្អាត និងជួយបង្កើន​ភាពស្រស់​បំព្រង​នៃ​បរិស្ថាន​នៅជុំវិញ​ខ្លួន ដើម្បី​ចូលរួម​កាត់បន្ថយការ​ប្រែប្រួលអាកាសធាតុ និងការ​ឡើង​កម្តៅ​នៃ​ភព​ផែនដី។

គួរបញ្ជាក់​ផងដែរថា ក្រៅ​ពី​ការ​ដាំដើមឈើ ធនាគារ​ប្រៃសណីយ៍កម្ពុជា ក៏​តែង​តែរៀបចំ​កម្មវិធី​សម្អាតទី​ក្រុង នៅ​តាម​ផ្លូវ និង​សួន​សាធារណៈ នៅ​ទូទាំង​ប្រទេស​ ចំនួន​២ដងក្នុង​មួយ​ឆ្នាំផងដែរ ដើម្បី​រួមចំណែក​ក្នុង​សកម្មភាព​បរិស្ថាន។