ដោយសង្កេតឃើញពីភាពរីកចម្រើននៅក្នុងតំបន់ និងតម្រូវការប្រើប្រាស់សេវាធនាគាររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារ និងស្រុកឈូក ខេត្តកំពត រួមទាំងដើម្បីបំពេញនូវតម្រូវការសេវាហិរញ្ញវត្ថុជូនបងប្អូនប្រជាជនឱ្យស្របតាមចក្ខុវិស័យរបស់ធនាគារ ក្នុងការផ្តល់ជូនសេវាហិរញ្ញវត្ថុឈានមុខគេជូនអតិថិជនគ្រប់កម្រិតដើម្បីលើកកម្ពស់ជីវភាពឱ្យកាន់តែប្រសើរឡើង និងបម្រើសេវាធនាគារឱ្យស្ថិតនៅគៀកនឹងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋបំផុត។
នាថ្ងៃទី18 ខែមិថុនា ឆ្នាំ2021 CPBank បានបើកសម្ពោធជាផ្លូវការនូវសាខាថ្មីចំនួន 2 រួមមាន៖
- សាខាខេត្តព្រះវិហារ ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ62 ភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ
- សាខាស្រុកឈូក ខេត្តកំពត ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ3 ភូមិឈើទាល ឃុំឈូក ស្រុកឈូក ខេត្តកំពត
អាស្រ័យហេតុនេះ CPBank សូមអនុញ្ញាតគោរពអញ្ជើញសាធារណជនទាំងអស់មកស្វែងយល់ និងប្រើប្រាស់សេវាហិរញ្ញវត្ថុជាច្រើនសម្បូរបែបទៅតាមតម្រូវការបាន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ជាមួយសាខាថ្មីទាំងពីរនេះ និងសាខាទាំង 58 ទូទាំងប្រទេសកំពុងរង់ចាំបម្រើសេវាជូនលោកអ្នកជាមួយនឹងបុគ្គលិកប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៍ខ្ពស់ អគារស្តង់ដាធំទូលាយ ប្រព័ន្ធការពារសុវត្ថិភាព និងសម្ភារៈធនាគារទំនើបៗ។
គូសបញ្ជាក់ផងដែរថា គិតត្រឹមឆ្នាំ2021 នេះ CPBank មានបណ្តាញប្រតិបត្តិការសរុបចំនួន 60សាខាទូទាំងប្រទេស និងមានទ្រព្យសកម្មសរុបជាង 1,000,000,000 ដុល្លារអាមេរិក ដែលសបញ្ជាក់ឱ្យឃើញពីភាពរឹងមាំរបស់ធនាគារ និងជាទីទំនុកចិត្តជូនអតិថិជនគ្រប់រូប។ មិនត្រឹមតែប៉ុណ្ណោះ បច្ចុប្បន្នធនាគារមានម៉ាស៊ីនអេធីអឹមជាង 77ទីតាំង គណនីអតិថិជនសរុបជាង 100,000គណនី ចំនួនប័ណ្ណអេធីអឹមជាង 50,000ប័ណ្ណ ដៃគូអាជីវកម្មជាង 2,000កន្លែង និងភ្នាក់ងារជាដៃគូជាង 9,000កន្លែងទូទាំងប្រទេស។
CPBank មានសេវាធនាគារជាច្រើនសម្បូរបែបសម្រាប់បម្រើជូនអតិថិជនរួមមាន៖
- សេវាឥណទាន
- សេវាបញ្ញើសន្សំ
- សេវាធនាគារតាមទូរស័ព្ទដៃ
- ប័ណ្ណឥណពន្ធ និងឥណទានវីសា
- សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស
- និងសេវាផ្សេងៗទៀតជាច្រើន រួមបញ្ចូលទាំងម៉ាស៊ីនអេធីអឹមដកប្រាក់-ដាក់ប្រាក់ ២៤/៧។ ជាពិសេស CPBank នឹងផ្តល់ភាពងាយស្រួលជូនអតិថិជនលើការស្នើសុំបើកគណនី និងស្នើសុំឥណទានដោយងាយស្រួលតាមរយៈ Online ដោយមិនចាំបាច់ចំណាយពេលធ្វើដំណើរមកកាន់សាខាធនាគារឡើយ។
លេខទូរសព្ទទំនាក់ទំនងសាខាខេត្តព្រះវិហារ៖ 069 700 272 និងទីតាំង៖ https://bit.ly/3zteHSl
លេខទូរសព្ទទំនាក់ទំនងសាខាស្រុកឈូក៖ 015 665 611 និងទីតាំង៖ https://goo.gl/maps/ygMfxpqjPspVHBxq7
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង 023 260 888 ឬ ចូលរួមជាមួយធនាគារតាមរយៈ Link៖
Facebook: https://www.facebook.com/cpbankplc/
Telegram: https://t.me/cpbankplc
YouTube: https://bit.ly/2N0RnFf
Linked in: https://bit.ly/2qa9lfC