ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ សម្ពោធជាផ្លូវការ សាខាស្រុកចំការលើ ដែលជាសាខាទី ៦៤

កំពង់ចាម – ធនាគារ ប្រៃសណីយ៍កម្ពុជា បានសម្ពោធបើកដំណើរការ​ជាផ្លូវការ សាខាទី៦៤ របស់ខ្លួន គឺសាខាស្រុកចំការលើ – ឃុំស្វាយទាប ដែលមានទីតាំងនៅ ផ្លូវជាតិលេខ៧១ ភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤។

ពិធីសម្ពោធជាផ្លូវការនេះ មានការចូលរួមដោយ លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ គណៈគ្រប់គ្រងជាន់ខ្ពស់ និង​បុគ្គលិក​នៃស្នាក់ការកណ្តាល ​សាខាខេត្តកំពង់ចាម សាខាស្រុកជើងព្រៃ-ឃុំសូទិព្វ និង​សាខាស្រុកបារាយណ៍-ឃុំបល័្លង្គ គណៈគ្រប់គ្រង​ និង​បុគ្គលិកហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី និង​អាជ្ញាធរមូលដ្ឋានផងដែរ ។

 

ទីតាំងសាខា៖ https://maps.app.goo.gl/4TeLnxZpsV339jkq9

លេខទូរសព្ទទំនាក់ទំនងសាខា៖ 093 500 074