សៀមរាប៖ នាថ្ងៃសៅរ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៣ ធនាគារ ប្រៃសណីយ៍កម្ពុជា បានរៀបចំកិច្ចប្រជុំពាក់កណ្តាលឆ្នាំត្រួតពិនិត្យលទ្ធផលការងារ និងយុទ្ធសាស្ត្រអនុវត្តបន្តប្រចាំឆ្នាំ ២០២៣ ដែលប្រារព្ធឡើងនៅសណ្ឋាគារ សោម៉ាដេវី អង្គររីសត និងស្ប៉ា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ និងមានការចូលរួមពីគណៈគ្រប់គ្រងជាន់ខ្ពស់ នាយក និងនាយិកាសាខាទាំងអស់។
កិច្ចប្រជុំនេះ ប្រារព្ធឡើងក្រោមគោលបំណងបូកសរុបលទ្ធផលការងារដែលសម្រេចបានក្នុងពាក់កណ្តាលឆ្នាំ២០២៣ និងការកំណត់ផែនការយុទ្ធសាស្ត្រសម្រាប់ពាក់កណ្តាលឆ្នាំទៅមុខទៀត។
ក្រៅពីនេះ គណៈគ្រប់គ្រងនៃធនាគារប្រៃសណីយ៍កម្ពុជាទាំងអស់ បានចូលរួមរត់ប្រណាំងពីប្រាសាទភ្នំបាខែង ទៅកាន់ប្រាសាទបាយន្ត ដើម្បីលើកកម្ពស់ស្មារតីជាក្រុម ក៏ដូចជាពង្រឹងសុខភាព។