ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានរៀបចំកម្មវិធី «បរិស្ថានស្អាត សុខភាពល្អ» ទូទាំងប្រទេស

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានរៀបចំកម្មវិធី «បរិស្ថានស្អាត សុខភាពល្អ» ដែលចូលរួមដោយលោកនាយក-នាយិកា និងបុគ្គលិកធនាគារ ដោយដើររើសសំរាមសម្អាតបរិស្ថាននៅតាមសួន និងដងផ្លូវសាធារណៈនៅគ្រប់ខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៨  ខែមិថុនា ឆ្នាំ២០២៤។

កម្មវិធីនេះ ត្រូវ​បាន​រៀបចំឡើង​ដើម្បី​អបអរសាទរទិវាបរិស្ថានជាតិ និង បរិស្ថានពិភពលោក និងដើម្បីលើកកម្ពស់ការយល់ដឹងអំពីការអភិរក្ស និងនិរន្តរភាពបរិស្ថាន  ក៏ដូចជា បណ្តុះស្មារតី ស្រឡាញ់ ថែរក្សាបរិស្ថាន និងកាត់បន្ថយការបម្រែបម្រួលអាកាសធាតុពិភពលោក។

សកម្មភាពនេះក៏ជាសារក្រើនរំលឹកដល់សាធារណៈជនឱ្យចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងជៀសវៀងការចោលសំរាមពាសវាលពាសកាល ដើម្បីការរស់នៅប្រកបដោយផាសុកភាព បរិស្ថានស្អាត និងសេចក្តីថ្លៃថ្នូរផងដែរ។