ធនាគារ ប្រៃសណីយ៍កម្ពុជា បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤

សៀមរាប៖ នាថ្ងៃសៅរ៍ ទី៦ ខែកក្កដា ឆ្នាំ២០២៤ ធនាគារ ប្រៃសណីយ៍កម្ពុជា បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ ដែលប្រារព្ធឡើងនៅសណ្ឋាគារ សោមាទេវី អង្គររីសត និងស្ប៉ា ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ និងមានការចូលរួមពីគណៈគ្រប់គ្រងជាន់ខ្ពស់ នាយក និងនាយិកាសាខាទាំងអស់។

បន្ទាប់​ពី​កិច្ច​ប្រជុំ​ គណៈគ្រប់គ្រងទាំងអស់​នៃធនាគារប្រៃសណីយ៍កម្ពុជា ក៏​បានចូលរួមរត់ប្រណាំងពី ប្រាសាទអង្គរវត្ត ទៅកាន់ព្រះពន្លាជល់ដំរី (លានជល់ដំរី) ដើម្បីលើកកម្ពស់ស្មារតីជាក្រុម ក៏ដូចជាពង្រឹងសុខភាពផងដែរ។

កិច្ច​ប្រជុំ​នេះ បាន​បញ្ចប់​ដោយ​ ពិធី​លៀង​សោយ​ភោជន នាពេលរាត្រី​ ដោយ​​មានការ​​ចូលរួម​​ពី​គណៈគ្រប់គ្រង​នៃ​ធនាគារ​ប្រៃសណីយ៍កម្ពុជា និង​ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ធនាគារ​ផងដែរ។​