ធនាគារ ប្រៃសណីយ៍កម្ពុជា បានរៀបចំមហាសន្និបាតប្រចាំឆ្នាំលើកទី១១ ដែលបានប្រារព្ធឡើងនៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ នាថ្ងៃអាទិត្យទី០៥ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ និងមានការចូលរួមពីគណៈគ្រប់គ្រងជាន់ខ្ពស់ នាយក នាយិកាសាខាទាំងអស់។
មហាសន្និបាតនេះ ប្រារព្ធឡើងក្រោមគោលបំណងបូកសរុបលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០២៤ និងការកំណត់ផែនការយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០២៥។
មហាសន្និបាតនេះក៏បានផ្តល់ឱកាសដល់គណៈគ្រប់គ្រងទាំងអស់ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហការគ្នាដើម្បីបង្កើនគុណភាពនៃការគ្រប់គ្រងការងារឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសការកំណត់ផែនការយុទ្ធសាស្រ្តធ្វើយ៉ាងណាឱ្យអតិថិជនទទួលបានការផ្តល់សេវាហិរញ្ញវត្ថុល្អបំផុត។
លើសពីនេះ គណៈគ្រប់គ្រង ក៏បានប្រគល់វិញ្ញាបនបត្រសរសើរជូនសាខាឆ្នើម ប្រចាំឆ្នាំ២០២៤ សម្រាប់កិច្ចខិតខំប្រឹងប្រែងក្នុងការសម្រេចបាននូវសមិទ្ធផលការងារបានយ៉ាងល្អប្រសើរ ផងដែរ។