នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ ធនាគារ ប្រៃសណីយ៍កម្ពុជា បានចូលរួមវេទិកាប្រៃសណីយ៍លើកទី១ ពិព័រណ៍សេវាប្រៃសណីយ៍ និងពិធីអបអរសាទរទិវាប្រៃសណីយ៍ពិភពលោក របស់សហភាពប្រៃសណីយ៍សកល ក្រោមប្រធានបទ “ប្រៃសណីយ៍សម្រាប់ភពផែនដី” ដោយសហការជាមួយប្រៃសណីយកម្ពុជា ក្រុមហ៊ុនប្រតិបត្តិករប្រៃសណីយ៍ និងអង្គការអន្តរជាតិនានា នៅសណ្ឋាគារសុខាភ្នំពេញ។

នាឱកាសនោះផងដែរ ធនាគារ ប្រៃសណីយ៍កម្ពុជា បានដាក់បង្ហាញនូវសេវាកម្មដូចជា ការបង់ពន្ធប្រចាំឆ្នាំ លើពន្ធអាករគ្រប់ប្រភេទ ពន្ធមធ្យោបាយធ្វើដំណើរ និងពន្ធអចលនទ្រព្យ រួមទាំងសេវាកម្មផ្ទេរប្រាក់ឆ្លងធនាគារសមាជិកទាំងអស់របស់បាគងតាមរយៈ សេវាធនាគារចល័ត CPBank ជាមួយនឹងទំហំទឹកប្រាក់យ៉ាងច្រើនរហូតដល់ ៥០,០០០ ដុល្លារ ក្នុងមួយថ្ងៃ ដោយឥតគិតថ្លៃសេវា ដើម្បីផ្តល់ងាយស្រួលដល់អតិថិជនទាំងអស់របស់ខ្លួនផងដែរ។
