CPBank បានក្លាយជាសមាជិកផ្លូវការនៃប្រព័ន្ធទូទាត់បាគងចាប់តាំងពីខែសីហា ឆ្នាំ២០១៩ ដែលជាកម្មវិធីទូទាត់ឌីជីថលតាមរយៈទូរស័ព្ទដៃដ៏រហ័ស ងាយស្រួល និងមានសុវត្ថិភាពបំផុត ដែលត្រូវបានបង្កើតឡើងដោយធនាគារជាតិ នៃ កម្ពុជា។ ការក្លាយជាសមាជិកនៃប្រព័ន្ធទូទាត់បាគង គឺជាការចូលរួមចំណែកក្នុងការជួយសម្រួលដល់ការប្រើប្រាស់សេវាហិរញ្ញវត្ថុរបស់អតិថិជន និងសាធារណជនទាំងអស់ទទួលបានបទពិសោធន៍នៃការប្រើប្រាស់សេវាហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងរហ័សបំផុត។
ហេតុនេះហើយ CPBank មានកិត្តិយសសូមជម្រាបជូនអតិថិជន និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា ចាប់ពីពេលនេះតទៅលោកអ្នកអាចធ្វើការចុះឈ្មោះ និងប្រើប្រាស់ការទូទាត់តាមប្រព័ន្ធបាគងជាមួយ CPBank ដែលមានមុខងារដ៏សប្បូរបែបជាច្រើនរួមមាន៖
- ការផ្ទេរប្រាក់រវាងគណនីម្ចាស់តែមួយ (ពីគណនីបាគង ទៅគណនីធនាគារ ឬពីគណនីធនាគារ ទៅគណនីបាគងវិញ)
- ការផ្ទេរប្រាក់រវាងគណនីម្ចាស់ផ្សេងគ្នា (ពីគណនីបាគង ទៅគណនីបាគង ឬពីគណនីបាគង ទៅគណនីធនាគារ)
- ការដាក់ប្រាក់នៅបញ្ជរបេឡារបស់ CPBank ឬបណ្តាសមាជិកផ្សេងទៀតរបស់បាគងចូលក្នុងគណនីបាគង ឬចូលក្នុងគណនីធនាគារ
- ការដកប្រាក់ចេញពីគណនីបាគងនៅបញ្ជរបេឡារបស់ CPBank ឬបណ្តាសមាជិកផ្សេងទៀតរបស់បាគង
- ការពិនិត្យសមតុល្យគណនីរបស់អ្នកជាប្រាក់រៀល និងប្រាក់ដុល្លារ
- ការទូទាត់លើការទិញទំនិញតាមបណ្តាហាងនានាតាមរយៈ QR Code
- ការតាមដាន និងត្រួតពិនិត្យលំហូរសាច់ប្រាក់ និងប្រតិបត្តិការលម្អិតផ្សេងៗ
សូមទាញយកកម្មវិធីបាគងពី App Store ឬ Play Store ដោយជ្រើសរើសធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (CPBank) ជាធនាគារគោលក្នុងការប្រើប្រាស់នេះ៖
- App Store: https://apple.co/2uuGp3T
- Play Store: http://bit.ly/2QXDaJY
ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់៖ 023 260 888