CPBank បើកសម្ពោធជាផ្លូវការសាខាថ្មីទី ៥៧ ក្នុងខេត្តរតនគីរី

ដើម្បីពង្រីកវិសាលភាពក្នុងការបំពេញតម្រូវការហិរញ្ញវត្ថុជូនបងប្អូនប្រជាពលរដ្ឋកម្ពុជា ឱ្យបានពាសពេញផ្ទៃប្រទេស។  នាដើមឆ្នាំ2021 នេះ CPBank បាននឹងកំពុងពង្រីកបណ្តាញប្រតិបត្តិការសាខារបស់ខ្លួនយ៉ាងច្រើន ដែលជាសមិទ្ធិផលមួយសបញ្ជាក់ឱ្យឃើញនូវសក្តានុពលនៃ CPBank លើការផ្តល់ជូនសេវាហិរញ្ញវត្ថុជូនអតិថិជនប្រកបដោយការយកចិត្តទុកដាក់ ភាពច្នៃប្រឌិត និងស្ថិតនៅជិតអតិថិជនបំផុត។

 

ថ្មីៗនេះ នាថ្ងៃទី15 ខែមករា ឆ្នាំ2021 CPBank បានសម្ពោធជាផ្លូវការនូវសាខាថ្មីជាសាខាទី 57 ដែលមានទីតាំងស្ថិតនៅតាមបណ្តោញផ្លូវជាតិលេខ 78 ភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគីរី ក្រោមអធីបតីដ៏ខ្ពង់ខ្ពស់ពីសំណាក់លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ នៃ CPBank និងមានការចូលរួមពីគណៈគ្រប់គ្រង នាយក នាយិកាសាខាជាច្រើនរូបផងដែរ។

សាខាខេត្តរតនគីរី ត្រូវបានសម្ពោធជាមួយនឹងអគារស្តង់ដាធំទូលាយ ប្រព័ន្ធការពារសុវត្ថិភាព សម្ភារៈធនាគារទំនើបៗ និងបុគ្គលិកប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៍សម្រាប់បម្រើសេវាជូនអតិថិជន។ CPBank សាខាខេត្តរតនគីរី សូមអនុញ្ញាតគោរពអញ្ជើញអតិថិជន និងសាធារណជនទាំងអស់ មកទទួលយកសេវាធនាគារដ៏ច្រើនសម្បូរបែបរួម​មាន សេវាឥណទាន សេវាបញ្ញើសន្សំ សេវាធនាគារតាមទូរស័ព្ទដៃ ប័ណ្ណឥណពន្ធ និងឥណទានវីសា សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស និងសេវាផ្សេងៗទៀតជាច្រើន និងរួមបញ្ចូលទាំងម៉ាស៊ីនអេធីអឹមដកប្រាក់-ដាក់ប្រាក់ ២៤/៧។ ជាពិសេស CPBank នឹងផ្តល់ភាពងាយស្រួលជូនអតិថិជនលើការស្នើសុំបើកគណនី និងស្នើសុំឥណទានដោយងាយស្រួលតាមរយៈ Online ដោយមិនចាំបាច់ចំណាយពេលធ្វើដំណើរមកកាន់សាខាធនាគារឡើយ។

ទីតាំងសាខា៖ https://goo.gl/maps/gxr2XWpg9yy9MDMW7

លេខទូរសព្ទទំនាក់ទំនងសាខា៖ 093 6000 12

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង 023 260 888 ឬ ចូលរួមជាមួយធនាគារតាមរយៈ​ Link៖

Facebook: https://www.facebook.com/cpbankplc/

Telegram: https://t.me/cpbankplc
YouTube: https://bit.ly/2N0RnFf
Linked in: https://bit.ly/2qa9lfC