ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានផ្លាស់ប្តូរទីតាំងថ្មីរបស់ ស្នាក់ការកណ្តាល និង សាខាការិយាល័យកណ្តាល ដែលមានទីតាំងនៅអគារលេខ២៦៣ ជាន់ទី១ – ៦ ផ្លូវលេខ១១០ កែង៦១ ក្រុម១១ ភូមិ១ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានការចូលរួមដោយ លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ គណៈគ្រប់គ្រងជាន់ខ្ពស់នៃស្នាក់ការកណ្តាល និង សាខាការិយាល័យកណ្តាលផងដែរ។
អគារថ្មីរបស់ ស្នាក់ការកណ្តាល និង សាខាការិយាល័យកណ្តាល ជាអគារស្តង់ដាធំទូលាយ ដែលត្រូវបានបំពាក់ដោយប្រព័ន្ធការពារសុវត្ថិភាព និងសម្ភារៈធនាគារទំនើបៗ។ បុគ្គលិកធនាគារ ក៏ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៍សម្រាប់បម្រើសេវាជូនអតិថិជនផងដែរ។
សេវាធនាគារដ៏ច្រើនសម្បូរបែប ក្នុងសាខារួមមាន៖
- សេវាឥណទាន
- សេវាបញ្ញើសន្សំ
- សេវាបង់ពន្ធគយ និងមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទ
- សេវាធនាគារចល័ត
- ប័ណ្ណឥណពន្ធ និងឥណទានវីសា
- សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស
- ម៉ាស៊ីនអេធីអឹម ដកប្រាក់-ដាក់ប្រាក់ ២៤/៧
- និងសេវាផ្សេងៗទៀតជាច្រើន។
ទីតាំងសាខា៖ https://maps.app.goo.gl/HBietjuQ2aH5fUYK6
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង 070 200 002 | 1800 200 888 (Toll Free) ឬ ចូលរួមជាមួយធនាគារតាមរយៈ Link៖
Facebook: https://www.facebook.com/cpbankplc
Telegram: https://t.me/cpbankplc
YouTube: https://bit.ly/2N0RnFf
Linked in: https://bit.ly/2qa9lfC