ធនាគារប្រៃសណីយ៍កម្ពុជា ក.អ បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាមួយ ប្រៃសណីយ៍កម្ពុជា ស្តីពី ការផ្តល់សេវាកម្មទទួលប្រអប់ប្រៃសណីយ៍ Post Pack នៅតាមបណ្តាសាខាធនាគារប្រៃសណីយ៍កម្ពុជានៅក្នុងរាជធានីភ្នំពេញ។
ពិធីចុះហត្ថលេខានេះ បានប្រារព្ធឡើងនៅស្នាក់ការកណ្តាលរបស់ធនាគារប្រៃសណីយ៍កម្ពុជា ក.អ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ ២០២៥ ដោយមានការចូលរួមដោយលោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ លោក ថេន សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជា និងគណៈគ្រប់គ្រងស្ថាប័នទាំងពីរ។
តាមរយៈអនុស្សរណៈយោគយល់គ្នានេះ អតិថិជនដែលប្រើប្រាស់ប្រអប់ប្រៃសណីយ៍ (Post Pack) របស់ប្រៃសណីយ៍កម្ពុជា អាចដាក់ផ្ញើប្រអប់ប្រៃសណីយ៍ នៅតាមបណ្តាសាខា របស់ធនាគារប្រៃសណីយ៍កម្ពុជា ក.អ ពបាន ដែលនេះនឹងបង្កភាពងាយស្រួលដល់អតិថិជនប្រៃសណីយ៍កម្ពុជា បានមួយកម្រិតទៀតផងដែរ។