ធនាគារ ប្រៃសណីយ៍កម្ពុជា បានចូលរួមឧបត្ថម្ភក្នុងបេសកកម្មរបស់អង្គការស្នាមញញឹមកម្ពុជាក្នុងការពិនិត្យ និងវះកាត់បបូរមាត់ឆែប ក្រអូមឆែប ឬពិការភាពមុខមាត់ពីកំណើតដល់ប្រជាជនកម្ពុជាដោយឥតគិតថ្លៃ និងបានចូលរួមក្នុងកម្មវិធី “ដើរ ដើម្បីស្នាមញញឹម ២០២៤” ដែលមានចំងាយ២៣គីឡូម៉ែត្រ ស្ថិតនៅខេត្តសៀមរាប។
ការពិនិត្យ និងវះកាត់ត្រូវបានធ្វើឡើងនៅថ្ងៃទី ២០-២២ ខែមីនា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដោយបានព្យាបាលអ្នកជំងឺចំនួន៤៤នាក់ដោយជោគជ័យ។
កម្មវិធី «ដើរដើម្បីស្នាមញញឹម ២០២៤» ត្រូវបានធ្វើឡើងនៅថ្ងៃបន្ទាប់ ពោលគឺនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ ដោយត្រូវបានចូលរួមដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តជាតិ និងអន្តរជាតិ និងអ្នកឧបត្ថម្ភបេសកម្មពិនិត្យ និងវះកាត់របស់អង្គការ។