Retail Pay គឺការសេវាផ្ទេរប្រាក់ឆ្លងធនាគារទាំងប្រាក់រៀល និងដុល្លារដែលបានបង្កើតឡើងដោយធនាគារជាតិ នៃកម្ពុជា ក្នុងការបម្រើជូនប្រជាពលរដ្ឋកម្ពុជា លើការផ្ទេរទៅកាន់ដៃគូធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្សេងៗនៅកម្ពុជាដ៏ទំនើប និងល្អឥតខ្ចោះមួយ។
ដើម្បីសម្រេចបានលើចក្ខុវិស័យក្នុងការកាត់បន្ថយការប្រើប្រាស់សាច់ប្រាក់ដោយផ្ទាល់ក្នុងទីផ្សារ និងលើកកម្ពស់បរិយាប័ណ្ណហិរញ្ញវត្ថុនៅកម្ពុជា គ្រប់អតិថិជនអាចធ្វើការផ្ទេរប្រាក់ឆ្លងធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរហូតដល់ 11 សមាជិក។
ដូច្នេះគ្រប់អតិថិជនអាចធ្វើការផ្ទេរប្រាក់ឆ្លងធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្សេងៗនៅកម្ពុជា ទៅកាន់ដៃគូអាជីវកម្ម មិត្តភ័ក្តិ បងប្អូន ក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់បានហើយ! ការផ្តេរប្រាក់នេះគ្រប់អតិថិជនអាចធ្វើការផ្ទេរតាមរយៈលេខគណនីធនគារ លេខទូរស័ព្ទក៏បាន។ ចំនួនទឹកប្រាក់អាចផ្ទេរបានរហូតដល់ ២០0លានរៀល ឬ ៥ម៉ឺនដុល្លារ ក្នុងមួយប្រតិបត្តិការតាមរយៈ CPBank Mobile App ឬតាមរយៈប្រតិបត្តិការសាខាទាំង ៥៨ សាខារបស់ CPBank ទូទាំងប្រទេសកម្ពុជា។
រឹតតែពិសេសជាងនេះទៅទៀតគ្រប់អតិថិជនក៏អាចផ្ទេរប្រាក់ទៅកាន់ទូរស័ព្ទដៃបានតិចជាង ៤ លានរៀល ឬ ១ពាន់ដុល្លារក្នុងមួយប្រតិបត្តិការផងដែរ។