ទទួលបានប័ណ្ណទឹកប្រាក់ $3 ភ្លាមៗតាមរយៈប័ណ្ណវីសា CPBank នៅផ្សារ ថៃ ហួត

អតិថិជន CPBank ទាំងអស់នឹងទទួលបានការផ្តល់ជូនកាន់តែពិសេសជាមួយប័ណ្ណវីសា CPBank លោកអ្នកនឹងទទួលប័ណ្ណទឹកប្រាក់ចំនួន $3 ភ្លាមៗ រាល់ការទូទាត់ទំនិញចាប់ពី $20 ឡើងទៅតាមរយៈ CPBank Visa Contactless នៅផ្សារ ថៃ ហួត ចាប់ពីថ្ងៃទី01 ខែសីហា ឆ្នាំ2020 រហូតដល់ថ្ងៃទី15 ខែកញ្ញា ឆ្នាំ2020 ឬរហូតដល់អស់ពីស្តុក។

លក្ខខណ្ឌ៖

  • ទូទាត់តាមរយៈប័ណ្ណ CPBank Visa Contactless ដែលមានទឹកប្រាក់ចាប់ពី $20ឡើងទៅនៅក្នុងវិក្កយបត្រតែមួយនឹងទទួលបានប័ណ្ណទឹកប្រាក់ $3នៅផ្សារទំនើប ថៃ ហួត តែប៉ុណ្ណោះ
  • កម្មវិធីនេះផ្តល់ជូនសម្រាប់តែប្រតិបត្តិការដែលទូទាត់តាមរយៈបច្ចេកវិទ្យា contactless (យកប័ណ្ណប៉ះម៉ាស៊ីនទូទាត់ប្រាក់)
  • សន្លឹកប័ណ្ណនេះអាចប្រើបានសម្រាប់ការទិញទំនិញពេលបន្ទាប់ជាមួយ Visa Contactless (យកប័ណ្ណប៉ះម៉ាស៊ីនទូទាត់ប្រាក់)
  • សន្លឹកប័ណ្ណនេះអាចប្រើជាការបញ្ចុះតម្លៃសម្រាប់ចំនួនទឹកប្រាក់ដែលទិញលើសពីតម្លៃប័ណ្ណដែលប្រើតាមរយៈបច្ចេកវិទ្យា contactless
  • សន្លឹកប័ណ្ណនេះមានសុពលភាព ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី30 ខែកញ្ញា ឆ្នាំ2020
  • សន្លឹកប័ណ្ណនេះមិនអាចប្តូរជាសាច់ប្រាក់បានទេ
  • ការផ្តល់ជូននេះមានចំនួនកំណត់ អ្នកដែលអញ្ជើញមកមុននឹងទទួលបានមុនរហូតដល់អស់ពីស្តុក
  • យើងខ្ញុំសូមរក្សាសិទ្ធិដើម្បីកែប្រែកម្មវិធីនេះដោយមិនចាំបាច់ជម្រាបជូនជាមុន៕