ក្នុងឱកាសឆ្នាំថ្មីនេះ សូមទេវតាឆ្នាំថ្មី ប្រសិទ្ឋិពរជ័យដល់ពលរដ្ឋខ្មែរគ្រប់រូប សូមឲ្យមានសុខសុវត្ថិភាព និងចម្រុងចម្រើនគ្រប់ក្រុមគ្រួសារ។ ជាពិសេសសូមអរគុណដល់បុគ្គលិក និងថ្នាក់គ្រប់គ្រងទាំងអស់របស់ធនាគារប្រៃសណីយ៍កម្ពុជា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ដែលបាននឹងកំពុងបំពេញការងារតាមតួនាទីរៀងៗខ្លួន សូមឲ្យបានសុខសុវត្ថិភាពគ្រប់ក្រុមគ្រួសារ។ សូមរីករាយឆ្នាំថ្មីទាំងអស់គ្នា!