ប្រទេសជាច្រើនក្នុងពិភពលោក រួមទាំងកម្ពុជាផងដែរ បានចាត់ទុកថ្ងៃ៨ ខែមីនា ជាថ្ងៃបុណ្យជាតិឈប់សម្រាក ដើម្បីអបអរសាទរនូវការទទួលស្គាល់សិទ្ធិសេរីភាពពេញលេញរបស់ស្ត្រី។
ក្នុងឱកាសអបអរសាទរខួបលើកទី១០៨ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៩ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ នឹងធ្វើការផ្តល់ក្រមាជាច្រើនជូនដល់បុគ្គលិកនារី និងអតិថិជននារីនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ នៅគ្រប់សាខារបស់ CPBank ទូទាំងប្រទេស។
គ្រប់សាខាទាំងអស់នៃធនារគារ ប្រៃសណីយ៍កម្ពុជា ក.អ នឹងចូលរួមប្រារព្ធពិធីនេះដោយការជូនក្រមាដល់បុគ្គលិកនារី និងអតិថិជននារីជាច្រើនជាមួយនឹងពាក្យស្លោក “ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ចូលរួមលើកកម្ពស់ និងឲ្យតម្លៃនារីគ្រប់រូប ឲ្យទទួលបានក្តីស្រលាញ់ និងមានសុភមង្គលជារៀងរហូត” ឬពាក្យដែលលើកកម្ពស់ ឲ្យតម្លៃនារីជាច្រើន។