ទទួលបានប័ណ្ណទឹកប្រាក់ 3$ ភ្លាមៗរាល់ពេលទូទាត់តាមរយៈប័ណ្ណវីសា CPBank នៅ ÆON MaxValu

កាន់តែពិសេសជាមួយប័ណ្ណវីសា CPBank លោកអ្នកនឹងទទួលប័ណ្ណទឹកប្រាក់ចំនួន $3 ភ្លាមៗ រាល់ការទូទាត់ទំនិញចាប់ពី $20 ឡើងទៅតាមរយៈ CPBank Visa Contactless នៅ ÆON MaxValu ចាប់ពីថ្ងៃទី7 ខែកក្កដា ឆ្នាំ2020 រហូតដល់ថ្ងៃទី31 ខែសីហា ឆ្នាំ2020 ឬរហូតដល់អស់ពីស្តុក។

លក្ខខណ្ឌ៖

  • អនុវត្តចំពោះការទូទាត់តាមរយៈប័ណ្ណ Visa contactless ដែលមានទឹកប្រាក់ចាប់ពី $20 ឡើងទៅនៅក្នុងវិក្កយបត្រតែមួយសម្រាប់ការទិញទំនិញនៅ ÆON MaxValu តែប៉ុណ្ណោះ
  • កម្មវិធីនេះផ្តល់ជូនសម្រាប់តែប្រតិបត្តិការដែលទូទាត់តាមរយៈបច្ចេកវិទ្យា contactless (យកប័ណ្ណប៉ះម៉ាស៊ីនទូទាត់ប្រាក់) តែប៉ុណ្ណោះ មិនរាប់បញ្ចូលការទូទាត់តាមរយៈការឆូត ឬការសូកចូលក្នុងម៉ាស៊ីនទូទាត់ប្រាក់នោះទេ
  • សន្លឹកប័ណ្ណនេះនឹងត្រូវបានប្រើសម្រាប់ការទិញទំនិញពេលបន្ទាប់ជាមួយ Visa Contactless (យកប័ណ្ណប៉ះម៉ាស៊ីនដើម្បីទូទាត់)
  • សន្លឹកប័ណ្ណនេះមានសុពលភាព ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី30 ខែកញ្ញា ឆ្នាំ2020
  • សន្លឹកប័ណ្ណនេះមិនអាចប្តូរជាសាច់ប្រាក់បានទេ
  • យើងខ្ញុំសូមរក្សាសិទ្ធិដើម្បីកែប្រែកម្មវិធីនេះដោយមិនចាំបាច់ជម្រាបជូនជាមុន

លក្ខខណ្ឌពិសេសដើម្បីឈ្នះរង្វាន់៖

  • អតិថិជន 10រូប ដែលចំណាយច្រើនបំផុតលើការទូទាត់ទំនិញតាមរយៈ Visa Contactless នឹងទទួលបានរង្វាន់ជាប័ណ្ណទឹកប្រាក់ចំនួន $368
  • ប័ណ្ណទឹកប្រាក់ $368 អនុញ្ញាតឱ្យអតិថិជនទាំងអស់អាចទិញទំនិញនៅតាមបណ្តាហាងទាំងអស់ដែលស្ថិតនៅក្រោម Aeon Cambodia Co.,Ltd
  • ការប្រកាសលទ្ធផលនឹងធ្វើឡើងនៅថ្ងៃទី18 ខែកញ្ញា ឆ្នាំ2020 លើគេហទំព័រហ្វេសប៊ុក Aeon និង Visa Cambodia