លោក កាំង ចាន់នី អាយុ ៤៣ឆ្នាំ មានប្រពន្ធឈ្មោះ ឌុក វ័ន្ត ពួកគាត់មានកូន ០៤នាក់ ប្រុស ០៣នាក់ និងស្រី ០១នាក់។ សព្វថ្ងៃប្តីប្រពន្ធរបស់ពួកគាត់ប្រកបរបរធ្វើសិប្បកម្មចម្លាក់ត្រីនាគជាលក្ខណៈគ្រួសារ និងធ្វើស្រែបន្តិចបន្ទួចដើម្បីផ្គត់ផ្គង់ជីវភាព។ បច្ចុប្បន្នក្រុមគ្រួសារពួកគាត់រស់នៅ និងប្រកបមុខរបរនៅទីតាំងភូមិកាំពី ឃុំសំបុក្រ ស្រុកចិត្របុរី ខេត្តក្រចេះ។
ដោយមើលឃើញភាពជាក់ស្តែងពីតម្រូវការរបស់អតិថិជន លើការទិញលក់ចម្លាក់ត្រី ពួកគាត់ក៏សម្រេចចិត្តធ្វើសិប្បកម្មចម្លាក់ត្រីនៅពីក្រោមផ្ទះរបស់គាត់ ចាប់តាំងពីឆ្នាំ២០១១មក។ ភ្ញៀវទេសចរដែលបានធ្វើដំណើរកម្សាន្តឆ្លងកាត់ទីនោះ តែងតែចូលទិញចម្លាក់ត្រីពីផ្ទះពួកគាត់សម្រាប់ប្រើប្រាស់ និងលក់បន្តនៅតាមបណ្តាខេត្តនានា។
ដោយសារតែគាត់មានតម្រូវការហិរញ្ញវត្ថុ ស្របពេលបុគ្គលិករបស់ធនាគារ ប្រៃសណីយ៍កម្ពុជា បានធ្វើការផ្សព្វផ្សាយទៅគាត់អំពីសេវាកម្ម និងផលិតផលជូនគាត់។ គាត់ក៏បានសម្រចចិត្តប្រើប្រាស់ប្រាក់កម្ចីជាមួយធនាគារនៅខែមិថុនា ឆ្នាំ២០១៧ ក្នុងចំនួនទឹកប្រាក់ ១១,០០០ដុល្លារ ក្នុងគោលបំណងសាងសង់ផ្ទះសម្រាប់យកបរិវេនធ្វើសិប្បកម្មចម្លាក់ត្រីបន្ថែម។
គាត់មានតម្រូវការលើកទី២ នៅខែមីនា ឆ្នាំ២០១៨ ចំនួនទឹកប្រាក់ ២,០០០ដុល្លារ ក្នុងគោលបំណងធ្វើផ្ទះបង្ហើយ។
តម្រូវការរបស់អតិថិជននៅតែមានបន្តផ្នែកសិប្បកម្មចម្លាក់ឈើ ណាមួយឈើក៏កាន់តែពិបាករកទិញគាត់ក៏សម្រចចិត្តទិញឈើមកទុកសម្រាប់ធ្វើសិប្បកម្ម គាត់ក៏សម្រចចិត្តខ្ចីប្រាក់ជាលើកទី៣ កាលពីខែធ្នូ ឆ្នាំ២០១៨ ទឹកប្រាក់ចំនួន ១៥,០០០ដុល្លារ។
តាមស្ថានភាព និងជាតំបន់សម្បូរទៅដោយរបរកសិកម្ម ជាពិសេសការធ្វើស្រែវាក៏ជាឱកាសមួយក្នុងការប្រកបមុខរបរមួយទៀតបន្ថែម គាត់ក៏សម្រចចិត្តប្រើសេវាប្រាក់កម្ចីជាលើកទី៤ នៅខែធ្នូ ឆ្នាំ២០១៩ ចំនួនទឹកប្រាក់ ១១,៧០០ដុល្លារ ដើម្បីយកទៅបង្គ្រប់ក្នុងការទិញម៉ាស៊ីនបូតស្រូវមួយគ្រឿង ដើម្បីទទួលបានប្រាក់ចំណូលបន្ថែមពីលើសិប្បកម្មចម្លាក់ត្រីរបស់គាត់។
ដំណើរការងាយស្រួល និងសេវាកម្មរហ័សធ្វើឱ្យអតិថិជនពិចារណាលើសេវាកម្មរបស់ធនាគារ មិនត្រឹមតែប៉ុណ្ណោះធនាគារពិតជាបានជួយពួកគាត់មិនត្រឹមតែមានផ្ទះសម្រាប់រស់នៅប៉ុណ្ណោះទេថែមទាំងបានជួយបង្កើនមុខជំនួញចម្លាក់ត្រី និងធ្វើកសិកម្មរបស់ពួកគេទៀតផង។ លោក ចាន់នី និងភរិយាបានមានប្រសាសន៍ថា “ពួកគេពិតជាសប្បាយចិត្តណាស់ដែលធនាគារ ប្រៃសណីយ៍កម្ពុជាបានផ្តល់ថវិកាដល់ពួកគេដើម្បីសម្រេចគោលដៅ និងបំពេញក្តីសុបិន្តក្រុមគ្រួសាររបស់ពួកគាត់ជាមួយនឹងជីវិតដែលប្រសើរមួយ និងការសិក្សាកូនៗ។