ស្របតាមចក្ខុវិស័យរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ដើម្បីផ្តល់ជូនសេវាហិរញ្ញវត្ថុឲ្យគៀកនឹងផ្ទះរបស់ប្រជាពលរដ្ឋ និងឈានមុខគេដល់អតិថិជនគ្រប់កម្រិតដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង។ ធនាគារ ប្រៃសណីយ៍កម្ពុជា មានកិត្តិយសសូមជម្រាបជូនដល់សាធារណៈជនឲ្យបានជ្រាបថា ធនាគារបានបើកសម្ភោធសាខាថ្មីទី ៥១ ក្នុងឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង សម្រាប់ផ្តល់សេវាហិរញ្ញវត្ថុដល់អតិថិជនឲ្យកាន់តែមានភាពងាយស្រួល និងទំនុកចិត្តខ្ពស់។ នេះសបញ្ជាក់ឲ្យឃើញពីសក្តានុពល និងកេរ្ត៍ឈ្មោះរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ខណៈដែលការពង្រីកសាខានៅតែបន្តឥតឈប់ឈរដើម្បីបម្រើសេវាហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋទូទាំងប្រទេស។
ចំពោះសាខាថ្មីស្រុកពាមរក៍ ខេត្តព្រៃវែងនេះ ត្រូវបានបើកឲ្យដំណើរការជាមួយនឹងអគារដែលមានកម្ពស់ ៣ ជាន់ បំពាក់ដោយឧបករណ៍ទំនើបៗ បរិវេណទីធ្លាធំទូលាយ មានផាសុខភាព សុវត្ថិភាព និងបុគ្គលិកប្រកបដោយវិជ្ជាជីវៈ និងទំនួលខុសត្រូវខ្ពស់ចំពោះការងារ ក្នុងការផ្តល់សេវាជូនអតិថិជនគ្រប់កម្រិត។
ការបើកសាខាថ្មីនេះ ផ្តល់ជូនប្រជាជន ក៏ដូចជាអតិថិជនរបស់ធនាគារដែលរស់នៅក្នុងស្រុកពាមរក៍ទាំងអស់ នូវផលិតផល និងសេវាកម្មជាច្រើនដូចជា ឥណទាន គណនីបញ្ញើសន្សំ សេវាផ្ទេរប្រាក់ សេវាធនាគារចល័តតាមទូរសព្ទដៃ និងការប្រើប្រាស់សេវាដកប្រាក់តាមម៉ាស៊ីនអេធីអឹម ២៤ម៉ោង លើ ២៤ម៉ោង។
ក្នុងឱកាសអបអរសាទរដល់ពិធីសម្ភោធសាខាថ្មីនៃស្រុកពាមរក៍ ធនាគារបានផ្តល់ជូនជាពិសេសដល់អតិថិជន ដែលបើកគណនីសន្សំនឹងទទួលបានកាដូពិសេស ១$ និង១០$ ចំពោះការបើកគណនីសន្សំមានកាលកំណត់។
យើងខ្ញុំសូមអញ្ជើញសាធារណៈជន និងអតិថិជនរបស់ធនាគារទាំងអស់ មកស្វែងយល់ពីផលិតផល និងសេវាធនាគារទំនើបរបស់យើងខ្ញុំ ដែលមានអាសយដ្ឋានសាខាស្រុកពាមរក៍ ភូមិព្រែករាំង ឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង។ សម្រាប់ព័ត៍មានបន្ថែមសូមទំនាក់ទំនងទៅកាន់ 023 260 888 ឬចុច Like គេហទំព័រហ្វេសប៊ុក CPBank ដើម្បីទទួលបានព័ត៍មានរហ័ស។
Telegram: https://t.me/s/cpbankplc
Youtube: https://bit.ly/2N0RnFf
Linkedin: https://bit.ly/2qa9lfC